FL Studio Mobile v4.0.16 គឺជា កម្មវិធីដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ ដើម្បីបង្កើតនៅបទភ្លេងថ្មីៗ (Tunes)
តាមចំណងចំណូលចិត្តរបស់អ្នក វាគឺជាកម្មវិធីមួយដែលបើកអ្នកលោកអ្នក បង្កើតបទចំរៀង និងភ្លេងតាមគំនិតឆ្នៃប្រឌិតរបស់អ្នក ។ FL Studio Mobile v4.0.16 មានមុខងារបង្កើតបទភេ្លងជាច្រើនសំបូរបែប ។ FL Studio Mobile v4.0.16 គឺជួយបង្កើត និងរក្សាទុកនៅបទភ្លេងរបស់លោកអ្នកនៅក្នុងទួរសព្ទប្រពន្ធ័ដំណើរការ Android Phone, Tablet, PC លោកអ្នកអាចធ្វើការ រៀបចំ កក់ត្រា កែប្រែ និងទាញយកចេញដើម្បីយកមកប្រើប្រាស់បាន ។
លក្ខណពិសេសរបស់កម្មវិធីនេះ FL Studio Mobile
1- បង្កើតបទចំរៀង និងបទភ្លេងនៅក្នុងកម្មវិធីសាមញ្ញមួយ
តើអ្នកធ្លាប់បានស្តាប់ចំរៀង Vibrant EDM ឬ Soft, Relaxing Melodies ដែរឬទេ? កម្មវិធីនេះវាពិសេសខ្លាំងមួយដែលអាចបង្កើតបទចំរៀងពីដើមដល់ចប់ ដូចជា (Recoding)ការកក់ត្រាបទភ្លេង (Sequencing)ការរៀបចំ (Editing)ការកែប្រែ (Rendering Song)ទាញយកមកប្រើប្រាស់ផងដែរ ។ កម្មវិធីនេះមានលំនាំបទច្រើនជាង 133បទ និងមានលក្ខណផ្សេងទៀតដូចជា Countdown, Piano Roll, Accompaniment, និង Editor ។ លោកអ្នកអាចបង្កើតនូវស្តាយបទភ្លេង ជាច្រើន ផ្សេងៗគ្នាបាន ដោយសារការប្រើប្រាស់នូវមុខងារសាមញមួយ និងអាចបញ្ចូលនូវចំណងជើងផងដែរ ។
2- មានមុខងារច្រើនសំបូរបែបអោយអ្នកជ្រើសរើស
FL Studio Mobile ដំបូងគឺផ្តល់អោយអ្នកនូវបទភ្លេង ឬបទចំរៀង អោយអ្នកជ្រើសរើស បន្ទាប់មកទៀតអ្នកធ្វើការកែតំរូវ Parameter ដែលមានស្រាប់នៅលើកញ្ចក់ទូរសព្ទ មានដូចជា ទំហំសម្លេង ល្បឿនសម្លេង តាមចំណងចំណូលចិត្តរបស់អ្នក ។ កម្មវិធីនេះមានលំនាំបទភេ្លងដែលមានប្រជាប្រិយភាពទូលំទូលាយ និងផ្តល់ជូននូវ Bass Drums, Piano, MIDI, និង Various Effects Modules និងអ្នកអាចប្រើប្រាស់ Mixer ដើម្បី mute tracks, solo, effects bus, និងកែតម្រូវនូវសម្លេងផងដែរ ។
3- ការបង្ហាញ់មានគុណភាពច្បាស់ និងការគ្រប់គ្រងដ៏ឆ្លាតវៃមួយ
កម្មវិធីនេះប្រតិបត្តិការចប់សព្វគ្រប់នូវបទភ្លេងរបស់អ្នក ដោយការប្រើនូវឧបករណ៏ឆ្លាតវៃ Smart Feature ។ វាបានផ្តល់អោយនូវគុណភាពបង្ហាញ់ច្បាស់ៗ ។ រាល់ Level និង Parameter នៃរលកសម្លេង គឺ លំអិត និងជាក់លាក់បំផុត ដែលវាអាចអោយអ្នកធ្វើការប្រៀបធៀបបាននូវសម្លេងជាក់ស្តែង និងសម្លេងផ្តល់អោយឬមានស្រាប់ ។ FL Studio Mobile បានបំពាក់នូវ ឧបករណ៏បញ្ចាដ៏ឆ្លាតវៃមួយ និងការកែតំរូវដ៏ស្វយ័ប្រវត្តិ រវាងបទភ្លេងដើម ដោយមិនបាច់ធ្វើការងារច្រើន ។ ឧទាហរណ៍ ឧបករណ៏ដែលគាំទ្រដោយ MIDI controls (class compliance), DeX & Chromebook Touch support, full-screen Trackpad & Mouse, និងមានច្រើនទៅទៀត
4- ការផលិតឬទាញយកបទភ្លេងដែលអ្នកបង្កើតអោយមានគុណភាពខ្ពស់
បន្ទាប់ពីអ្នកបានរៀបចំបទភ្លេង ឬបទចំរៀង បានរួចរាល់ហើយអ្នកធ្វើការទាញយកមកប្រើប្រាស់ ពេលណាក៏បាន ដោយមិនប្រើប្រាស់ពេលវេលាច្រើន ឬក៏ចំណាយទំហំឧបករណ៏ (Device Space )។ អ្នកអាចធ្វើការចែករំលែងបទភ្លេងឬបទចំរៀងដែលអ្នកបានបង្កើតតាម wifi, iCloud, Mp3, ឬ បណ្តាញសង្គមផ្សេងៗ អ្នកអាចបម្លែងបទភ្លេងឬចំរៀងរបស់អ្នកទៅជាទំរង់ (Format) ដូចជា WAV, MP3, AAC *, FLAC, ជាពិសេស MIDI បាន ។ អ្នកអាចច្រៀកបទភ្លេង មួយ ឬច្រើន ក្នុងពេលតែមួយជាមួយនិង lightning speed និងអនុញ្ញាតអោយអ្នកធ្វើការផ្សាយទៅប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដោយងាយស្រួល ។ ត្រឹមតែ ២ ទៅ ៣ ជំហានអ្នកអាចចែករំលែងគំនិតរបស់អ្នកទៅអ្នកផ្សេងច្រើនទៀត បាន ។
0 Comments: