Wednesday, August 17, 2022

Avee Music Player Pro v1.2.171

Avee Music Player Pro v1.2.171


ជាការពឹតណាស់ Avee Music Player Pro គឺជាកម្មវិធីមួយដែលអ្នកប្រើប្រាស់កំពុងតែស្វែងរក វាមានមុខងារពិសេសជាច្រើនសំបូរបែប យើងអាចនិយាយបានថា កម្មវិធីយើងអាចប្រើប្រាស់ជំនួសកុំព្យូទ័របាន និងវាមានលក្ខណពិសេសច្រើន វាប្រើសំរាប់ជំនួយដល់ការកាត់តបទភ្លេង កាត់សម្លេងដើម ដោយរក្សាទុកតែបទភ្លេង ឧបករណ៏ប្រើរបស់វា ងាយៗ ស្រួលយល់ និងអាចផ្តល់នូវបទពិសោធន៍ថ្មីមួយដល់អ្នកប្រើប្រាស់ ជាមួយនិងបទចំរៀងរបស់អ្នក ។ សម្រាប់អ្នកមានចំណងចំណូលចិត្តផ្នែកបទភ្លេង និងអ្នកអាចយកមកប្រើប្រាស់បានដោយសារវាមានមុខងារជំនួយច្រើន ។ នេះជាកម្មវិធីមួយដែលអ្នកមិនអាចអត់វាបាន​ សម្រាប់អ្នកផលិតភ្លេងបទចំរៀង និងចំពោះអ្នកចង់ប្រើតាមទូរសព្ទដៃ ។​

លក្ខណពិសេសរបស់ Avee Music Player Pro 

1- កម្មវិធីនេះ ផ្តល់នូវបទពិសោធន៏ថ្មីមួយ ដល់អ្នកទើបប្រើដំបូង អោយទៅជាអ្នកប្រើប្រាស់កំរិតខ្ពស់ វារហ័សបំផុត

2- យើងអាចប្រើកម្មវិធីនេះ សម្រាប់អ្នកទើបប្រើ និងវាមានទំរង់ ឬ ប្រភេទជាច្រើនអោយអ្នកជ្រើសរើស

3- ចូលរួមទទួលយកបទពិសោធន៏ថ្មី និងមានអារម្មណ៏ស្រលាញ់បទចំរៀង  ដោយសារការមើលឃើញនិងភ្នែកផ្ទាល់ និងសម្លេងច្បាស់លាស់

4- ម្យ៉ាងវាជាកម្មវិធីកាត់តអាជីពមួយ ដែលអោយអ្នកប្រើប្រាស់មានភាពងាយស្រួលកាត់តជាមួយវីឌីអូរបស់ពួកគេ

ការគាំទ្រ ឬ ស្គាល់នូវប្រភេទបទចំរៀងជាច្រើន

ចំណុចមួយដែលអ្នកប្រើប្រាស់កម្មវីធី មិនអាចអត់វាបាន គឺវាមានសមត្ថភាព គាំទ្រនូវ ទំរង់(Format) ដូចជា​ .mp4, .mp3, .wav, .etc. អ្នកអាចនិងទទួលបាននូវបទពិសេាធន៏ប្លែក ដោយអ្នកអាចឃើញនូវ រលកសម្លេងច្បាស់នៅលើឧបករណ៍របស់អ្នក ។ 

ការកាត់ត ឬ កែតំរូវ លក្ខណអាជីព

Avee Music Player​​ បានបំពាក់នូវ ឧបករណ៍ប្រើប្រាស់ប្រភេទអាជីពជាច្រើន សម្រាប់ជំនួយដល់អ្នកប្រើប្រាស់

ចំពោះ Video File អ្នកអាចធ្វើការប្តូរ Resolution ដូចជា  SD, HD, ឬ ឡើងទៅ 4K និង Frame Rate អាចជា 30, 50, និង 60 FPS ។ ម្យ៉ាងទៀត អ្នកប្រើប្រាស់អាចជ្រើសរើស Aspect Ratio សម្រាប់វីឌីអូអ្នកជាមួយនិង ទំរង (Format) ដែលកំពុងពេញនិយមដូចជា 4:3, 16:9, 21:10 និង អាចបន្ថែមរូបភាព ជាប្រភេទ .jpg និង png បាន ឬក៏ .gif ដែលដូចគ្នាបាន ។ 







0 Comments: